ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 18:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​ចោទ​ថា៖ «អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ផ្ទុយ​នឹង​ច្បាប់»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​ចោទ​ថា​៖ “អ្នកនេះ​បញ្ចុះបញ្ចូល​គេ​ឲ្យ​ថ្វាយបង្គំ​ព្រះ ផ្ទុយនឹង​ក្រឹត្យវិន័យ”។

សូមមើលជំពូក

Khmer Christian Bible

ដោយ​ចោទ​ថា៖​ «អ្នក​នេះ​កំពុង​តែ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ផ្ទុយ​នឹង​ច្បាប់»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ‌បង្គំ​ព្រះ​ខុស​ច្បាប់

សូមមើលជំពូក

អាល់គីតាប

ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​អុលឡោះ តាម​របៀប​មួយ​ខុស​ហ៊ូកុំ»។

សូមមើលជំពូក



កិច្ចការ 18:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សាសន៍​យូដា​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ គាត់​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​តាំង​ខ្លួន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។


ប៉ុន្តែ ដោយ​សារ​ករណី​នេះ​ជា​រឿង​ពាក្យ​សម្ដី រឿង​ឈ្មោះ និង​រឿង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា សូម​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ធ្វើ​ចៅ​ក្រម​ជំនុំ‌ជម្រះ​រឿង​ដូច្នេះ​ឡើយ»។


លោក​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​ថ្ងៃ​សប្ប័ទ ហើយ​ព្យាយាម​ណែនាំ​សាសន៍​យូដា និង​សាសន៍​ក្រិក​ឲ្យ​ជឿ។


ដោយ​ស្រែក​ថា៖ «សាសន៍​អ៊ីស្រា‌អែល​អើយ មក​ជួយ​គ្នា! អ្នក​នេះ​ហើយ​ដែល​បង្រៀន​មនុស្ស​គ្រប់​គ្នា នៅ​គ្រប់​ទី​កន្លែង ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង ទាស់​នឹង​ក្រឹត្យ‌វិន័យ ហើយ​ទាស់​នឹង​កន្លែង​នេះ។ លើស​ពី​នេះ​ទៀត គាត់​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​បង្អាប់​បង្ឱន​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង»។


លោក​ប៉ុលមាន​ប្រសាសន៍ស្រាយ​បំភ្លឺ​ថា៖ «ខ្ញុំ​បាទមិន​បានប្រព្រឹត្ត​អ្វី​ខុស​នឹង​ក្រឹត្យ‌វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះ‌វិហារ ឬ​ខុស​នឹង​សេ‌សារ​ឡើយ»។


ពួក​គេបាន​រៀប​ចំ​សាក្សី​ក្លែង​ឲ្យ​និយាយ​ថា៖ «ជន​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រឆាំង​នឹង​ទី​បរិសុទ្ធ និង​ក្រឹត្យ‌វិន័យ