ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 14:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​ហៅ​លោក​បា‌ណា‌បាស ថា​ព្រះ‌សេ‌យូស ហើយ​លោក​ប៉ុល ថា​ព្រះ‌ហ៊ើមេស ព្រោះ​លោក​ជា​មេ​សម្ដែង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​បាន​ហៅ​បារណាបាស​ថា “សេយូស” ហើយ​ហៅ​ប៉ូល​ថា “ហ៊ើមេស” ពីព្រោះ​ប៉ូល​ជា​អ្នក​ដែល​ដឹកនាំ​ក្នុង​ការនិយាយ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​គេ​ហៅ​លោក​បារណាបាស​ថា​ ព្រះ​សេយូស​ ហើយ​ហៅ​លោក​ប៉ូល​ថា​ ព្រះ​ហ៊ើមេស​ ព្រោះ​គាត់​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​និយាយ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ហៅ​លោក​បារណា‌បាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស» ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​ហៅ​បា‌ណា‌បាស ជា​ព្រះ‌សេ‌យូស ហើយ​ប៉ុល ជា​ព្រះ‌ហ៊ើមេស ពី​ព្រោះ​គាត់​ជា​មេ​សំដែង

សូមមើលជំពូក

អាល់គីតាប

គេ​ហៅ​លោក​បារណា‌បាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស» ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។

សូមមើលជំពូក



កិច្ចការ 14:12
3 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​មហាជន​ឃើញ​ការ​ដែល​លោក​ប៉ុលបាន​ធ្វើ គេ​ក៏​ស្រែក​ឡើង​ជា​ភាសា​លូ‌កៅ‌នា​ថា៖ «ពួកព្រះ​បាន​កាឡា​ខ្លួន​ជា​មនុស្ស ចុះ​មក​រក​យើង​ហើយ»។


ពួក​សង្ឃ​របស់​ព្រះ‌សេយូស ដែល​មាន​វិហារ​នៅ​ទល់​មុខ​ទី​ក្រុង​នោះ បាន​យក​គោ​ឈ្មោល និង​ភួង​ផ្កា​មក​កាន់​ទ្វារ​ក្រុង ហើយ​ចង់​ថ្វាយ​យញ្ញ‌បូជា​រួម​ជា‌មួយ​មហា​ជន។


កាល​លោក​លេខាធិការ​បាន​ឃាត់​បណ្ដា​ជន​ឲ្យ​នៅ​ស្ងៀម​ហើយ លោក​មាន​ប្រសាសន៍​ថា៖ «ពួក​ក្រុង​អេភេ‌សូរ​អើយ តើ​អ្នក​ណា​មិន​ដឹង​ថា ពួក​អ្នក​ក្រុង​អេភេ‌សូរ​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​ព្រះ‌នាង​ឌីអាន និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃមក​នោះ!។