កិច្ចការ 13:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
កាលលោកយ៉ូហានបានបង្ហើយការងាររបស់លោកចប់សព្វគ្រប់ លោកមានប្រសាសន៍ថា "តើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល៍ ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង"។
សូមមើលជំពូក
នៅពេលយ៉ូហានជិតបញ្ចប់ដំណើរជីវិត គាត់និយាយថា: ‘តើអ្នករាល់គ្នាគិតថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ។ មើល៍! មានម្នាក់នឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងពីជើងរបស់លោកផង’។
សូមមើលជំពូក
កាលលោកយ៉ូហានកំពុងបញ្ចប់ភារកិច្ចរបស់គាត់ គាត់បាននិយាយថា តើបងប្អូនស្មានថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ ប៉ុន្ដែមើល៍ ព្រះអង្គដែលយាងមកក្រោយខ្ញុំ នោះខ្ញុំមិនស័ក្ដិសមស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង។
សូមមើលជំពូក
ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា: “ខ្ញុំនេះមិនមែនជាអ្នកដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង”។
សូមមើលជំពូក
កាលលោកយ៉ូហានកំពុងតែធ្វើសំរេចការងារ នោះលោកមានប្រសាសន៍ថា តើអ្នករាល់គ្នាស្មានថា ខ្ញុំជាអ្នកណា ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង។
សូមមើលជំពូក
ពេលយ៉ះយ៉ាបំពេញមុខងាររបស់គាត់ ចប់សព្វគ្រប់ហើយ គាត់មានប្រសាសន៍ថាៈ “ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានម្នាក់មកតាមក្រោយខ្ញុំ គាត់មានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈរបស់គាត់ផង”។
សូមមើលជំពូក