កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានដៃមួយលូកមកដល់ខ្ញុំ ក៏ឃើញក្រាំងមួយនៅក្នុងដៃនោះ។
កិច្ចការ 11:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កាលខ្ញុំកំពុងអធិស្ឋាននៅក្រុងយ៉ុបប៉េ ខ្ញុំលង់ស្មារតីទៅ ឃើញនិមិត្តមួយ។ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមេឃមកដល់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល “កាលខ្ញុំកំពុងអធិស្ឋាននៅក្រុងយ៉ុបប៉េ ខ្ញុំក៏លង់ស្មារតីឃើញនិមិត្តមួយ: មានអ្វីមួយដូចជាក្រណាត់ធំចុះមក ដោយត្រូវចងជ្រុងទាំងបួនសម្រូតពីលើមេឃមកដល់ខ្ញុំ។ Khmer Christian Bible «កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងក្រុងយ៉ុបប៉េ នោះខ្ញុំបានលង់នៅក្នុងសុបិននិមិត្ដ ក៏ឃើញវត្ថុម្យ៉ាង ដូចជាកម្រាលមួយផ្ទាំងយ៉ាងធំ មានចងជ្រុងទាំងបួន ដែលបានសម្រូតចុះពីលើមេឃមកឯខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិស្ឋាន* ខ្ញុំលង់ស្មារតី និមិត្តឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលខ្ញុំអធិស្ឋាននៅក្រុងយ៉ុបប៉េ នោះខ្ញុំលង់ស្មារតីទៅ ឃើញការជាក់ស្តែង ជាប្រដាប់ដូចជាសំពត់កំរាលយ៉ាងធំ ចងទាំង៤ជ្រុង សំរូតចុះពីលើមេឃមកត្រឹមខ្ញុំ អាល់គីតាប «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលទូរអាខ្ញុំលង់ស្មារតី និមិត្ដឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។ |
កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានដៃមួយលូកមកដល់ខ្ញុំ ក៏ឃើញក្រាំងមួយនៅក្នុងដៃនោះ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលព្រះអង្គថា៖ «ឃើញកំប្រោងមួយពេញដោយផ្លែឈើរដូវក្តៅ » រួចព្រះយេហូវ៉ាប្រាប់ខ្ញុំថា៖ «ចុងបញ្ចប់ បានមកដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងហើយ យើងនឹងលែងមើលរំលងគេទៀតហើយ។
កាលខ្ញុំបានត្រឡប់មកក្រុងយេរូសាឡិមវិញ ហើយពេលខ្ញុំកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ស្មាតីទៅ
នៅក្រុងដាម៉ាសនោះ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់នៅក្នុងនិមិត្តថា៖ «អាណានាសអើយ!» គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។
នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។
ដោយព្រោះក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សបានឮថា លោកពេត្រុសនៅទីនោះ គេក៏ចាត់បុរសពីរនាក់ឲ្យទៅ ដោយបង្ខំលោកថា៖ «សូមមកឯយើងខ្ញុំកុំបង្អង់ឡើយ»។
ដំណឹងនេះ បានដឹងសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើនបានជឿដល់ព្រះអម្ចាស់។