ពេលពួកផារិស៊ីឃើញដូច្នោះ គេនិយាយទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»
កាឡាទី 2:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយើងវិញ យើងជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកមានបាបក្នុងសាសន៍ដទៃនោះទេ ព្រះគម្ពីរខ្មែរសាកល យើងជាជនជាតិយូដាពីកំណើត គឺមិនមែនជា “មនុស្សបាបពីចំណោមសាសន៍ដទៃ” ទេ Khmer Christian Bible យើងជាជនជាតិយូដាពីកំណើត យើងមិនមែនជាមនុស្សបាបនៅក្នុងចំណោមសាសន៍ដទៃទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើងដែលជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកដែលមានបាបក្នុងសាសន៍ដទៃ អាល់គីតាប រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ |
ពេលពួកផារិស៊ីឃើញដូច្នោះ គេនិយាយទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»
"កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សបាប ត្រូវគេឆ្កាង ហើយនៅថ្ងៃទីបីនឹងរស់ឡើងវិញ"» ។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរចេញទៅ យើងនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ"»។
បើដូច្នេះ តើយើងល្អជាងគេឬ? ទេ មិនមែនទាល់តែសោះ! ដ្បិតយើងបានចោទប្រកាន់រួចហើយថា ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែស្ថិតនៅក្រោមអំណាចបាបទាំងអស់
ដូច្នេះ សេចក្តីសន្យាអាងលើជំនឿ ហើយស្របតាមព្រះគុណ គឺសម្រាប់ពូជពង្សរបស់លោកទាំងអស់ មិនត្រឹមតែពួកអ្នកដែលអាងក្រឹត្យវិន័យប៉ុណ្ណោះ តែសម្រាប់ពួកដែលមានជំនឿដូចលោកអ័ប្រាហាំ ដែលជាឪពុករបស់យើងទាំងអស់គ្នាដែរ។
ប៉ុន្ដែ ប្រសិនបើយើងសង្វាតឲ្យបានសុចរិតក្នុងព្រះគ្រីស្ទ ហើយឃើញខ្លួនយើងថាជាមនុស្សមានបាបដែរនោះ តើព្រះគ្រីស្ទជាអ្នកបម្រើអំពើបាបឬ? ទេ មិនមែនទេ!
ពីដើម យើងទាំងអស់គ្នាក៏បានរស់នៅតាមតណ្ហាខាងសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ ដោយប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នារបស់គំនិតខាងសាច់ឈាម ហើយយើងជាប់នៅក្នុងសេចក្ដីក្រោធតាំងកំណើត ដូចជាមនុស្សឯទៀតដែរ។
តាមពិត ខ្ញុំក៏មានហេតុនឹងទុកចិត្តខាងសាច់ឈាមខ្លះដែរ។ បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាននោះ ខ្ញុំលើសជាងអ្នកនោះទៅទៀត។
ដ្បិតពីដើម យើងក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស និងវង្វេង ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រើបស្រាលគ្រប់បែបយ៉ាង ទាំងរស់នៅដោយចិត្តអាក្រក់ និងឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា "ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាឡេកមានបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេរហូតដល់វិនាសបាត់ទាំងអស់"។