ខ្ញុំនិយាយសេចក្តីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនកុហកទេ មនសិការបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធថា
កាឡាទី 1:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ នៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ខ្ញុំមិនភូតភរទេ មើល៍! នៅចំពោះព្រះហើយ។ Khmer Christian Bible សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល៍ នៅចំពោះព្រះជាម្ចាស់ ខ្ញុំមិនកុហកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល ខ្ញុំនៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ អាល់គីតាប សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះ ឥតកុហកទេ មានអុលឡោះជាសាក្សីស្រាប់។ |
ខ្ញុំនិយាយសេចក្តីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនកុហកទេ មនសិការបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធថា
ខ្ញុំសូមយកព្រះជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកក្រុងកូរិនថូសទៀត គឺដោយប្រណីដល់អ្នករាល់គ្នា
ព្រះ ជាព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ។