ស្តេចស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតស្តេច ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ស្តេច និងដឹងអំពីគ្រប់កិច្ចការដែលស្តេចកំពុងធ្វើ»។
២ សាំយូអែល 3:26 - អាល់គីតាប លោកយ៉ូអាប់ចាកចេញពីស្តេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្តូងទឹកស៊ីរ៉ាមកវិញ។ ស្តេចទតពុំបានជ្រាបពីរឿងនេះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយ៉ូអាប់បានចេញពីដាវីឌទៅ នោះក៏ចាត់គេឲ្យទៅតាមហៅអ័ប៊ីនើរមក គេនាំលោកពីត្រង់អណ្តូងស៊ីរ៉ាមកវិញ តែព្រះបាទដាវីឌមិនជ្រាបទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ចាកចេញពីស្ដេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្ដូងទឹកស៊ីរ៉ាមកវិញ។ ព្រះបាទដាវីឌពុំបានជ្រាបពីរឿងនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលយ៉ូអាប់បានចេញពីចំពោះដាវីឌទៅ នោះក៏ចាត់គេឲ្យទៅតាមហៅអ័ប៊ីនើរមក គេនាំលោកពីត្រង់អណ្តូងស៊ីរ៉ា មកវិញ តែដាវីឌមិនជ្រាបទេ។ |
ស្តេចស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតស្តេច ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ស្តេច និងដឹងអំពីគ្រប់កិច្ចការដែលស្តេចកំពុងធ្វើ»។
កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិតត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។