២ សាំយូអែល 3:11 - អាល់គីតាប ស្តេចអ៊ីសបូសែតមិនហ៊ានឆ្លើយទៅលោកអប៊ីនើរវិញ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ព្រោះគាត់ខ្លាចលោកអប៊ីនើរណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ៊ីស-បូសែត មិនអាចឆ្លើយតបនឹងអ័ប៊ីនើរ សូម្បីតែមួយម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអ៊ីសបូសែតមិនហ៊ានឆ្លើយទៅលោកអប៊ីនើរវិញ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ព្រោះទ្រង់ខ្លាចលោកអប៊ីនើរណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់រកឆ្លើយតបនឹងអ័ប៊ីនើរសូម្បីតែ១ម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។ |
លោកអប៊ីនើរចាត់អ្នកនាំសារ ឲ្យចូលទៅជួបស្តេចទតដើម្បីជម្រាបថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់នរណា? សូមចងសម្ពន្ធមេត្រីជាមួយខ្ញុំមក នោះខ្ញុំនឹងជួយប្រមូលជនជាតិអ៊ីស្រអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ស្តេច»។
ទ្រង់បានធ្វើឲ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា ឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។