ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 24:24 - អាល់គីតាប

ប៉ុន្តែ ស្តេច​ទត​ប្រាប់​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​អ្នក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​គូរបាន​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​នោះ​ឡើយ!»។ ស្តេច​ទត​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហា‌សិប​ស្លឹង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័រ៉ៅ‌ណា​ថា៖ «ទេ គឺ​យើង​ចង់​ទិញ​ពី​ឯង​ពេញ​តម្លៃ យើង​មិន​ព្រម​យក​របស់​ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ តម្លៃ​ជា​ប្រាក់​ហាសិប​សេកែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​លោក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​យញ្ញ‌បូជា​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​នោះ​ឡើយ!»។ ព្រះ‌បាទ​ដាវីឌ​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហា‌សិប​ស្លឹង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ស្តេច​មាន​បន្ទូល​ទៅ​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​ដំឡៃ​វិញ យើង​មិន​ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឡើយ ដូច្នេះដាវីឌ​ក៏​ទិញ​លាន​ស្រូវ នឹង​គោ​ទាំង​នោះ ដំឡៃ​ជា​ប្រាក់​៥០​រៀល

សូមមើលជំពូក



២ សាំ‌យូ‌អែល 24:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំ​សិន ខ្ញុំ​សូម​ប្រគល់​ដី​ចម្ការ ព្រម​ទាំង​រូង​ភ្នំ​នៅ​ក្នុង​ចម្ការ​នោះ ជូន​លោក។ ខ្ញុំ​ជូន​លោក នៅ​ចំពោះ​មុខ​ជន‌ជាតិ​ខ្ញុំ​ទាំង​អស់។ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក​នៅ​ទី​នោះ​ទៅ»។


ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​អេប្រូន នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្តាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។


អ៊ីព្រហ៊ីម​ក៏​ព្រម​ព្រៀង​ជា​មួយ​អេប្រូន ហើយ​ថ្លឹង​ប្រាក់​ឲ្យ​គាត់ តាម​ចំនួន​ដែល​គាត់​មាន​ប្រសាសន៍​នៅ​មុខ​ជន‌ជាតិ​ហេត គឺ​ប្រាក់​សុទ្ធ​មួយ​រយ​ម្ភៃ​តម្លឹង គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។


អ៊ីព្លេស‌ហ្សៃតន​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​ជំរុញ​ស្តេច​ទត​ឲ្យ​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល។


ស្តេច​ទត​បាន​ជម្រាប​ថា៖ «ទី​នេះ​ជា​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ធ្វើ​គូរបាន​ដុត​សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ!»។


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ដ​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ។