លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្តេចមានចិត្តនឹករលឹក ដល់សម្តេចអាប់សាឡុម
២ សាំយូអែល 19:2 - អាល់គីតាប ជ័យជំនះនៅថ្ងៃនោះ ក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ទតសោកសង្រេងអាឡោះអាល័យកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃនោះ ជ័យជម្នះត្រឡប់ទៅជាទុក្ខសោកសម្រាប់ប្រជាជនទាំងឡាយ ព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចសោយសោកនឹងបុត្រា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជ័យជម្នះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថ្ងៃនោះឯង ការជ័យជំនះក៏ត្រឡប់ទៅជាសេចក្ដីទុក្ខសោកដល់ពួកជនទាំងឡាយវិញ ពីព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចទ្រង់សោកទោមនស្សនឹងព្រះរាជបុត្រា |
លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្តេចមានចិត្តនឹករលឹក ដល់សម្តេចអាប់សាឡុម
នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរភូមិទាំងក្តីអាម៉ាស់។
មុខរីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយចិត្តសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។