Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ថ្ងៃ​នោះ ជ័យ‌ជម្នះ​ត្រឡប់​ទៅ​ជា​ទុក្ខ​សោក​សម្រាប់​ប្រជា​ជន​ទាំង‌ឡាយ ព្រោះ​នៅ​ថ្ងៃ​នោះ គេ​ឮ​ដំណឹង​ថា ស្តេច​សោយ​សោក​នឹង​បុត្រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ជ័យ‌ជម្នះ​នៅ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ ដ្បិត​កង‌ទ័ព​ទាំង​មូល​ឮ​គេ​និយាយ​ថា ព្រះ‌រាជា​សោក​សង្រេង​អាឡោះ‌អាល័យ​បុត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ថ្ងៃ​នោះ​ឯង ការ​ជ័យ‌ជំនះ​ក៏​ត្រឡប់​ទៅ​ជា​សេចក្ដី​ទុក្ខ​សោក​ដល់​ពួក​ជន​ទាំង‌ឡាយ​វិញ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ គេ​ឮ​ដំណឹង​ថា ស្តេច​ទ្រង់​សោក​ទោមនស្ស​នឹង​ព្រះ‌រាជ​បុត្រា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ជ័យ​ជំនះ​នៅ​ថ្ងៃ​នោះ ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ ដ្បិត​កង‌ទ័ព​ទាំង​មូល​ឮ​គេ​និយាយ​ថា ទត​សោក​សង្រេង​អាឡោះ​អាល័យ​កូន។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:2
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​យ៉ូអាប់​ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​នឹក​រឭក​ដល់​អាប់សា‌ឡុម


មាន​គេ​ទៅ​ជម្រាប​យ៉ូអាប់​ថា៖ «ស្តេច​ព្រះ‌កន្សែង សោយ​សោក​នឹង​អាប់សា‌ឡុម»។


ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជាជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​មនុស្ស​ដែល​លប​ចេញ​ពី​ទី​ចម្បាំង​ទៅ ដោយ​អាម៉ាស់។


កាល​ណា​ស្តេច​មាន​ព្រះ‌ភក្ត្រ​រីក‌រាយ នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ ឯ​ព្រះ‌គុណ​ព្រះ‌អង្គ​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។


សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម