ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 18:25 - អាល់គីតាប

គេ​ស្រែក​ជម្រាប​ស្តេច ហើយ​ស្តេច​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​គេ​មក​តែ​ម្នាក់​ឯង គេ​មុខ​ជា​នាំ​ដំណឹង‌ល្អ​មក​ហើយ»។ អ្នក​នោះ​រត់​ចូល​មក​កាន់​តែ​ជិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ចាំ​យាម​ក៏​ស្រែក​ទូល​ដល់​ស្តេច ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «បើ​វា​មក​តែ​ឯង នោះ​គឺ​វា​នាំ​ដំណឹង​មក​ហើយ»។ អ្នក​នោះ​មក​កាន់​តែ​ជិត​ដល់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ស្រែក​ទូល​ស្ដេច ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​គេ​មក​តែ​ម្នាក់​ឯង គេ​មុខ​ជា​នាំ​ដំណឹង‌ល្អ​មក​ហើយ»។ អ្នក​នោះ​រត់​ចូល​មក​កាន់​តែ​ជិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ចាំ​យាម​ក៏​ស្រែក​ទូល​ដល់​ស្តេច ទ្រង់​មាន​បន្ទូល​ថា បើ​វា​មក​តែ​ឯង នោះ​គឺ​វា​នាំ​ដំណឹង​មក​ហើយ អ្នក​នោះ​មក​កាន់​តែ​ជិត​ដល់

សូមមើលជំពូក



២ សាំ‌យូ‌អែល 18:25
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ស្តេច​ទត​នៅ​ត្រង់​ចន្លោះ​ទ្វារ​ខាង​ក្រៅ និង​ទ្វារ​ខាង​ក្នុង​នៃ​កំពែង​ក្រុង។ អ្នក​យាម​ម្នាក់​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​សម្លឹង​មើល​ទៅ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រត់​តម្រង់​មក។


អ្នក​យាម​ក្រឡេក​ទៅ​ឃើញ​មនុស្ស​ម្នាក់​ទៀត​រត់​តម្រង់​មក គេ​ក៏​ស្រែក​ប្រាប់​អ្នក​យាម​ទ្វារ​ថា៖ «មាន​ម្នាក់​ទៀត​រត់​តម្រង់​មក​ដែរ»។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «អ្នក​នោះ​ក៏​នាំ​ដំណឹង‌ល្អ​មក​ដែរ»។


ដ្បិត​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា: ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើល ដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។