ប៉ុន្តែ ស្តេចអាប់សាឡុមប្រាប់ថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយ ជាជនជាតិអើគីមក យើងចង់ស្តាប់យោបល់របស់គាត់ដែរ»។
២ សាំយូអែល 17:6 - អាល់គីតាប កាលលោកហ៊ូសាយមកដល់ ស្តេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីថូផែល រួចស្តេចសួរគាត់ថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើអ្នកមានយោបល់ផ្សេង សូមនិយាយមក!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលហ៊ូសាយបានមកដល់អាប់សាឡុមហើយ ស្ដេចមានរាជឱង្ការថា៖ «អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមអី? បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកហ៊ូសាយមកដល់ ស្ដេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីថូផែល រួចស្ដេចសួរលោកថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើលោកមានយោបល់ផ្សេង សូមមានប្រសាសន៍មក!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលហ៊ូសាយបានមកដល់អាប់សាឡំមហើយ នោះទ្រង់មានបន្ទូលថា អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមឬអី បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ |
ប៉ុន្តែ ស្តេចអាប់សាឡុមប្រាប់ថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយ ជាជនជាតិអើគីមក យើងចង់ស្តាប់យោបល់របស់គាត់ដែរ»។