នាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្តេញខ្ញុំដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំនោះទៅទៀត!»។ ប៉ុន្តែ សម្តេចអាំណូនមិនព្រមស្តាប់នាងទេ
២ សាំយូអែល 13:17 - អាល់គីតាប សម្តេចហៅក្មេងបម្រើម្នាក់មកបង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាំណូនក៏ហៅក្មេងបម្រើម្នាក់មកប្រាប់ថា៖ «ចូរយកស្រីនេះចេញទៅ រួចខ្ទាស់ទ្វារឲ្យជិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចហៅក្មេងបម្រើម្នាក់មក បង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ហៅអ្នកដែលតែងបំរើទ្រង់មកប្រាប់ថា ចូរយកស្រីនេះចេញទៅ រួចបិទទ្វារដាក់រនុកផង |
នាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្តេញខ្ញុំដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំនោះទៅទៀត!»។ ប៉ុន្តែ សម្តេចអាំណូនមិនព្រមស្តាប់នាងទេ
ក្មេងបម្រើរបស់សម្តេចអាំណូនក៏ដេញនាងចេញទៅក្រៅ រួចខ្ទាស់ទ្វារជិត។ នាងតាម៉ារពាក់អាវយ៉ាងល្អប្រណីត ដូចបុត្រីរបស់ស្តេចនានាតែងពាក់ពេលនៅក្រមុំ។