ឥឡូវនេះ សូមលោកប្រមូលទ័ពដែលនៅសល់មកវាយយកទីក្រុងនោះ ដោយផ្ទាល់ចុះ ក្រែងខ្ញុំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ខ្ញុំ»។
២ សាំយូអែល 12:29 - អាល់គីតាប ស្តេចទតប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្តើមយកបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌក៏ប្រមូលពួកពលព័ទទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្ដើមយកបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌក៏ប្រមូលពួកពលទ័ពទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន |
ឥឡូវនេះ សូមលោកប្រមូលទ័ពដែលនៅសល់មកវាយយកទីក្រុងនោះ ដោយផ្ទាល់ចុះ ក្រែងខ្ញុំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ខ្ញុំ»។
ស្តេចទតយកបានមកុដដែលស្ថិតនៅលើក្បាលស្តេចរបស់ជនជាតិអាំម៉ូន។ មកុដនោះធ្វើអំពីមាស ទម្ងន់ជាងសាមសិបប្រាំគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើក្បាលរបស់ស្តេចទត។ ស្តេចទតក៏រឹបអូសយកជយភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។
កាលស្តេចទតទៅដល់ក្រុងម៉ាហាណែម គាត់ជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។