កាលស្តេចមើលឃើញអ្នកបម្រើខ្សឹបខ្សៀវគ្នា គាត់ក៏យល់ថា កូននោះស្លាប់ហើយ។ ទតសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេឆ្លើយថា៖ «សូមជម្រាបស្តេច! កូននោះស្លាប់ហើយ»។
ប៉ុន្តែ កាលដាវីឌឃើញថា ពួកអ្នកបម្រើកំពុងតែខ្សឹបគ្នាដូច្នោះ ទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបម្រើថា៖ «បុត្ររបស់យើងសុគតហើយឬ?» គេទូលឆ្លើយថា៖ «សុគតហើយ»។
កាលព្រះបាទដាវីឌទតឃើញរាជបម្រើខ្សឹបខ្សៀវគ្នា ទ្រង់ក៏យល់ថា កូននោះស្លាប់ហើយ។ ព្រះរាជាសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសនោះសុគតហើយ»។
ប៉ុន្តែកាលដាវីឌឃើញថា ពួកអ្នកបំរើកំពុងតែខ្សឹបគ្នាដូច្នោះ នោះទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបំរើថា បុត្របានសុគតហើយឬអី គេទូលឆ្លើយថា សុគតហើយ
នៅថ្ងៃទីប្រាំពីរ កូននោះក៏ស្លាប់។ អ្នកបម្រើមិនហ៊ានជម្រាបដំណឹងនេះជូនស្តេចទតទេ ព្រោះពួកគេនិយាយគ្នាថា៖ «កាលកូនមានជីវិតនៅឡើយ យើងបាននិយាយជាមួយគាត់ តែគាត់ពុំព្រមស្តាប់យើងទេ ចុះឥឡូវនេះ កូនស្លាប់ហើយ តើយើងត្រូវជម្រាបយ៉ាងដូចម្តេច ដើម្បីកុំឲ្យគាត់ធ្វើបាបខ្លួនឯង»។
ស្តេចទតក្រោកពីដី ងូតទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់អាវ រួចចូលដំណាក់របស់អុលឡោះតាអាឡា ដើម្បីថ្វាយបង្គំទ្រង់។ ពេលត្រឡប់មកវិញ គាត់បញ្ជាឲ្យគេរៀបចំម្ហូបអាហារ ហើយគាត់ក៏ពិសា។
ស្តេចទតឈប់ខឹង នឹងសម្តេចអាប់សាឡុមទៀត ព្រោះស្តេចលែងព្រួយចិត្តអំពីសម្តេចអាំណូនស្លាប់។
បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្ដ ដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។