អ្នកនាំសារចេញទៅ រាយការណ៍ជូនស្តេចទត នូវសេចក្តីទាំងប៉ុន្មានដែលលោកយ៉ូអាប់បានបង្គាប់។
អ្នកនាំដំណឹងទៅទូលដល់ព្រះបាទដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ។
អ្នកនាំសារចេញទៅ រាយការណ៍ថ្វាយព្រះបាទដាវីឌ នូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូអាប់បានបង្គាប់។
អ្នកនាំដំណឹងក៏ទៅទូលដល់ដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ
តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាលត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែង មកចំគាត់។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវជម្រាបស្តេចទតថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ស្តេចក៏ស្លាប់ដែរ»។
អ្នកនាំសារនោះ បានរៀបរាប់ជម្រាបស្តេចទតថា៖ «ពួកខ្មាំងមានប្រៀបជាងយើងខ្ញុំ គេចេញមកវាយយើងខ្ញុំនៅតាមវាល។ យើងខ្ញុំបានវាយបកទៅវិញ និងរុញពួកគេរហូតដល់ខ្លោងទ្វារក្រុង។