មានគេជម្រាបស្តេចទតថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះទតសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។
មានគេទូលព្រះបាទដាវីឌថា៖ «អ៊ូរីមិនបានចូលផ្ទះទេ» ព្រះបាទដាវីឌសួរអ៊ូរីថា៖ «តើឯងមិនបានមកពីឆ្ងាយទេឬ? ដូច្នេះ ម្តេចក៏មិនចុះទៅផ្ទះ?»
មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្ដេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។
កាលគេទូលដាវីឌថា អ៊ូរីមិនបានចុះទៅឯផ្ទះគាត់ទេ នោះទ្រង់សួរអ៊ូរីថា តើឯងមិនបានមកពីឆ្ងាយទេឬអី ដូច្នេះ ម្តេចក៏មិនចុះទៅឯផ្ទះ
លោកអ៊ូរីជម្រាបទតថា៖ «សូមជម្រាបស្តេចថា ហិបរបស់អុលឡោះតាអាឡាស្ថិតនៅក្នុងជំរំ ហើយកងទ័ពអ៊ីស្រអែល និងយូដាស្នាក់នៅក្នុងជំរំ រីឯលោកយ៉ូអាប់ ជាចៅហ្វាយរបស់ខ្ញុំ និងនាយទាហានក៏សម្រាកនៅតាមវាលដែរ។ តើពេលនេះ ឲ្យខ្ញុំទៅផ្ទះ ទទួលទានអាហារឆ្ងាញ់ និងដេកអោបប្រពន្ធម្តេចកើត? ខ្ញុំសូមស្បថថា ដរាបណាស្តេចមានជីវិតនៅ ខ្ញុំមិនប្រព្រឹត្តដូច្នេះឡើយ!»។
ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺគាត់ទៅដេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់។
អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។