នៅគ្រានោះ ស្តេចហាសែល ជាស្តេចស្រុកស៊ីរី ឡើងមកវាយ និងដណ្តើមយកបានក្រុងកាថ។ បន្ទាប់មកស្តេចហាសែលលើកទ័ពតម្រង់ឆ្ពោះទៅក្រុងយេរូសាឡឹមទៀត។
២ របាក្សត្រ 32:2 - អាល់គីតាប កាលស្តេចហេសេគា ឃើញស្តេចសានហេរីប លើកទ័ពមកបម្រុងនឹងវាយលុកក្រុងយេរូសាឡឹម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទហេសេគាឃើញថា ព្រះបាទសានហេរីបបានមកដូច្នោះ ហើយមុខជាគិតមកច្បាំងនឹងក្រុងយេរូសាឡិមដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទហេសេគា ឃើញព្រះចៅសានហេរីប លើកទ័ពមកបម្រុងនឹងវាយលុកក្រុងយេរូសាឡឹម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលហេសេគាទ្រង់ឃើញថា សានហេរីបបានមកដូច្នោះ ហើយមុខជាគិតមកច្បាំងនឹងក្រុងយេរូសាឡិមដែរ |
នៅគ្រានោះ ស្តេចហាសែល ជាស្តេចស្រុកស៊ីរី ឡើងមកវាយ និងដណ្តើមយកបានក្រុងកាថ។ បន្ទាប់មកស្តេចហាសែលលើកទ័ពតម្រង់ឆ្ពោះទៅក្រុងយេរូសាឡឹមទៀត។
ក្រោយពេលដែលស្តេចហេសេគាសំដែងភក្តីភាព ចំពោះអុលឡោះនោះមក ស្តេចសានហេរីបជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុកលុយស្រុកយូដា ហើយឡោមព័ទ្ធក្រុងនានាដែលមានកំពែងរឹងមាំ ព្រមទាំងបញ្ជាឲ្យកងទ័ពវាយសំរុកក្រុងទាំងនោះទៀតផង។
ស្តេចក៏ប្រជុំពិភាក្សាជាមួយពួកមេទ័ព និងនាយទាហានដ៏អង់អាចរបស់គាត់ ដើម្បីសម្រេចបិទប្រភពទឹកដែលនៅខាងក្រៅទីក្រុង។ ពួកគេគាំទ្រស្តេច
ហេតុនេះ ខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេ ឲ្យឈរយាមនៅពីក្រោយកំពែង ទាំងកាន់ដាវ កាន់លំពែង និងធ្នូ។
នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡឹម។
យូសុះ គូដណ្ដឹងរបស់នាងជាមនុស្សសុចរិត គាត់មិនចង់បំបាក់មុខនាងឡើយ គឺគាត់សម្រេចចិត្ដថា នឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។
លុះជិតដល់ថ្ងៃកំណត់ដែលអ៊ីសាត្រូវចាកចេញពីលោកនេះទៅ អ៊ីសាសម្រេចចិត្តទៅក្រុងយេរូសាឡឹម
ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលអ៊ីសាឲ្យស្នាក់ឡើយ ព្រោះអ៊ីសាឆ្ពោះទៅក្រុងយេរូសាឡឹម។