គេបានចាប់ផ្តើមប្រមូលជំនូនមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។
នៅខែទីបី គេចាប់ផ្ដើមប្រមូលមកគរជាគំនរ រហូតដល់ខែទីប្រាំពីរទើបហើយ។
គេបានចាប់ផ្ដើមប្រមូលតង្វាយមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។
គេចាប់តាំងគរគំនរទាំងនោះ នៅក្នុងខែជេស្ឋ រួចដល់ខែអស្សុជទើបបានហើយ
កូនចៅអ៊ីស្រអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀមមកជូនជាជំនូនមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈជូនដល់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន មកជូនជាជំនូនមួយភាគដប់ដែរ។ គេដាក់ជំនូនទាំងនោះជាច្រើនគំនរ។
ស្តេចហេសេគា និងពួកមន្ត្រីមកមើលគំនរជំនូនទាំងនោះ ហើយនាំគ្នាអរគុណអុលឡោះតាអាឡា និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។