ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!”
២ របាក្សត្រ 28:25 - អាល់គីតាប ស្តេចក៏បានចាត់ចែងឲ្យមានកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅក្រុងនីមួយៗក្នុងស្រុកយូដា ដើម្បីដុតគ្រឿងក្រអូបឧទ្ទិសដល់ព្រះក្លែងក្លាយ ដែលជាហេតុបណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ស្តេច ទ្រង់ខឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់សម្រាប់ដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្ដាលឲ្យព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់ទ្រង់ មានសេចក្ដីក្រោធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក៏បានចាត់ចែងឲ្យមានកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅក្រុងនីមួយៗ ក្នុងស្រុកយូដា ដើម្បីដុតគ្រឿងក្រអូបឧទ្ទិសដល់ព្រះក្លែងក្លាយ ដែលជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ស្ដេច ទ្រង់ព្រះពិរោធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់ សំរាប់នឹងដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោទ្រង់ មានសេចក្ដីក្រោធ |
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!”
ស្តេចអហាសប្រមូលវត្ថុផ្សេងៗ នៅក្នុងដំណាក់របស់អុលឡោះមកកំទេចចោល។ ស្តេចបានបិទទ្វារដំណាក់របស់អុលឡោះតាអាឡា រួចសង់អាសនៈនៅគ្រប់ច្រកល្ហកក្នុងក្រុងយេរូសាឡឹម។
កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
ស្តេចដុតគ្រឿងក្រអូបនៅជ្រលងភ្នំហ៊ីនណម និងយកកូនទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។
ស្តេចបានធ្វើបូជាយញ្ញ និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូសាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។
អ៊ីស្រអែលអើយ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានដាំអ្នក ដូចដាំដើមអូលីវ។ ប៉ុន្តែ ជនជាតិអ៊ីស្រអែល និងជនជាតិយូដាចេះតែប្រព្រឹត្តអំពើអាក្រក់ ដោយនាំគ្នាអុជធូបបួងសួងព្រះបាល។ ហេតុនេះ ទ្រង់ខឹង ហើយធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកជាមិនខាន។