ពេលស្តេចទតវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ គាត់ប្រហារជនជាតិអេដុម អស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើឲ្យកិត្តិនាមរបស់គាត់រឹតតែល្បីល្បាញថែមទៀត។
២ របាក្សត្រ 25:11 - អាល់គីតាប ស្តេចអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកងទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះបាទអ័ម៉ាស៊ីយ៉ាមានព្រះហឫទ័យក្លាហាន ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសម្លាប់ពួកកូនចៅសៀរអស់មួយម៉ឺននាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកងទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ម៉ាស៊ីយ៉ាទ្រង់មានព្រះទ័យក្លាឡើង ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសំឡាប់ពួកកូនចៅសៀរអស់១ម៉ឺននាក់ |
ពេលស្តេចទតវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ គាត់ប្រហារជនជាតិអេដុម អស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើឲ្យកិត្តិនាមរបស់គាត់រឹតតែល្បីល្បាញថែមទៀត។
ស្តេចអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្តេចដណ្តើមយកបានក្រុងសេឡា ដែលស្តេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
ពេលនោះ ស្តេចអម៉ាស៊ីយ៉ាបំបែកទាហានអេប្រាអ៊ីមចេញពីជួរទ័ព ឲ្យគេវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ទាហានទាំងនោះខឹងជនជាតិយូដាយ៉ាងខ្លាំង គេវិលត្រឡប់ទៅផ្ទះវិញទាំងក្តៅក្រហាយ។
ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្មមួយ រួចច្រានទម្លាក់ចុះមក ធ្វើឲ្យពួកគេស្លាប់ទាំងអស់គ្នា។
ពេលនោះអុលឡោះតាអាឡាខឹងនឹងស្តេចអម៉ាស៊ីយ៉ាយ៉ាងខ្លាំង ទ្រង់ចាត់ណាពីឲ្យទៅជួបស្តេចជម្រាបថា៖ «ព្រះទាំងនេះមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចទេ ចុះហេតុដូចម្តេចបានជាស្តេចបែរទៅគោរពព្រះរបស់សាសន៍នោះដូច្នេះ!»។
ឱអុលឡោះអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ទោះបីទ្រង់ខឹងនឹងយើងខ្ញុំក៏ដោយ ទ្រង់អើយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។