ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 24:3 - អាល់គីតាប

លោក​យេហូ‌យ៉ាដា​រក​បាន​ប្រពន្ធ​ពីរ​នាក់​មក​ជូន​ស្តេច​យ៉ូអាស ហើយ​ស្តេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យេហូ‌យ៉ា‌ដា​ក៏​រក​បាន​នាង​ពីរ​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យេហូ‌យ៉ាដា​រក​បាន​មហេសី​ពីរ​អង្គ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូអាស ហើយ​ស្ដេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យេហូ‌យ៉ាដា​ក៏​រក​បាន​នាង​២​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី។

សូមមើលជំពូក



២ របា‌ក្សត្រ 24:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្តាយ​ក៏​ដណ្តឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់ មក​ឲ្យ​ធ្វើ​ជា​ភរិយា។


គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ​សន្តាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសា‌ហាក់ ជា​កូន​របស់​ខ្ញុំ​វិញ»។


ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ អដា ម្នាក់​ទៀត​ឈ្មោះ​ស៊ីឡា។


លោក​យេហូ‌យ៉ាដា​មាន​វ័យ​កាន់​តែ​ចាស់​ជរា និង​មាន​អាយុ​វែង រួច​គាត់​ទទួល​មរណ‌ភាព ក្នុង​អាយុ​មួយ​រយ​សាម‌សិប​ឆ្នាំ។


ស្តេច​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា អស់​មួយ​ជីវិត​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។


ក្រោយ​មក ស្តេច​យ៉ូអាស​មាន​បំណង​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា។