មេទ័ពដែលបានសម្លាប់ស្តេច គឺលោកយ៉ូសាការ ជាកូនរបស់លោកស៊ីមាត និងលោកយ៉ូសាបាឌ ជាកូនរបស់លោកសូមើរ។ គេបានបញ្ចុះសពស្តេចក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអម៉ាស៊ីយ៉ា ជាកូន បានឡើងស្នងរាជ្យ។
២ របាក្សត្រ 24:26 - អាល់គីតាប អ្នកដែលបានឃុបឃិតគ្នាសម្លាប់ស្តេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយ៉ូសាបាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលគិតក្បត់ចំពោះទ្រង់នោះ គឺសាបាឌ ជាកូននាងស៊ីមាត សាសន៍អាំម៉ូនមួយ និងយ៉ូសាបាឌ ជាកូននាងស៊ីមរីត សាសន៍ម៉ូអាប់មួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលបានឃុបឃិតគ្នាធ្វើគុតស្ដេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយ៉ូសាបាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលគិតក្បត់ចំពោះទ្រង់នោះ គឺសាបាឌ ជាកូននាងស៊ីមាត សាសន៍អាំម៉ូន១ នឹងយ៉ូសាបាឌ ជាកូននាងស៊ីមរីត សាសន៍ម៉ូអាប់១ |
មេទ័ពដែលបានសម្លាប់ស្តេច គឺលោកយ៉ូសាការ ជាកូនរបស់លោកស៊ីមាត និងលោកយ៉ូសាបាឌ ជាកូនរបស់លោកសូមើរ។ គេបានបញ្ចុះសពស្តេចក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអម៉ាស៊ីយ៉ា ជាកូន បានឡើងស្នងរាជ្យ។
បន្ទាប់មកកងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យស្តេចយ៉ូអាសឈឺជាទម្ងន់។ ពួកអ្នកបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្ម ទៅលើកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គេសម្លាប់ស្តេចនៅក្នុងបន្ទប់ដេក រួចយកសពទៅបញ្ចុះនៅបុរីស្តេចទត តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្តេចឯទៀតៗទេ។
រីឯចំនួនបុត្ររបស់ស្តេច និងសេចក្តីជាច្រើនដែលណាពីថ្លែងបន្ទូលរបស់អុលឡោះប្រឆាំងនឹងស្តេច ព្រមទាំងកំណត់ហេតុស្តីអំពីការជួសជុលដំណាក់របស់អុលឡោះសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ស្តេច។ ស្តេចអម៉ាស៊ីយ៉ា ជាកូន បានឡើងស្នងរាជ្យ។
ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្តេចប្រហារជីវិតពួកមេទ័ពដែលបានសម្លាប់ឪពុករបស់ស្តេច។