មួយភាគបីយាមក្នុងដំណាក់ស្តេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូល ស្ថិតនៅក្នុងទីធ្លានៃដំណាក់របស់អុលឡោះតាអាឡា។
២ របាក្សត្រ 23:6 - អាល់គីតាប មិនត្រូវឲ្យនរណាម្នាក់ចូលក្នុងដំណាក់របស់អុលឡោះតាអាឡាឡើយ គឺមានក្រុមអ៊ីមុាំ និងក្រុមលេវីដែលចំវេនបំពេញមុខងារប៉ុណ្ណោះដែលអាចចូលបាន ព្រោះពួកគេជាមនុស្សបរិសុទ្ធ។ ប្រជាជនទាំងមូលត្រូវគោរពតាមបំរាមរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ និងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ព្រោះគេបរិសុទ្ធទាំងអស់ តែបណ្ដាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវឲ្យនរណាម្នាក់ចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ គឺមានក្រុមបូជាចារ្យ និងក្រុមលេវីដែលចំវេនបំពេញមុខងារប៉ុណ្ណោះដែលអាចចូលបាន ព្រោះពួកគេជាមនុស្សវិសុទ្ធ*។ ប្រជាជនទាំងមូលត្រូវគោរពតាមបំរាមរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ នឹងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ពីព្រោះគេបរិសុទ្ធទាំងអស់ តែបណ្តាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ |
មួយភាគបីយាមក្នុងដំណាក់ស្តេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូល ស្ថិតនៅក្នុងទីធ្លានៃដំណាក់របស់អុលឡោះតាអាឡា។
ក្រុមលេវីត្រូវប្រដាប់អាវុធនៅការពារជុំវិញស្តេច។ នរណាម្នាក់ហ៊ានចូលមកជិតដំណាក់ ត្រូវសម្លាប់គេចោល។ ចូរនៅជាប់ជាមួយស្តេចជានិច្ច ទោះបីស្តេចចេញ ឬចូលក៏ដោយ»។