ស្តេចអេសា និងស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែលតែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្តេចទាំងពីរ។
២ របាក្សត្រ 16:5 - អាល់គីតាប កាលស្តេចបាសាជ្រាបពីដំណឹងនេះ គាត់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺគាត់ផ្អាកកិច្ចការទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទប្អាសាបានឮហើយ ទ្រង់ក៏ឈប់សង់ក្រុងរ៉ាម៉ា ចោលការទាំងនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទបាសាជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺទ្រង់ផ្អាកកិច្ចការទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលប្អាសាបានឮហើយ នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ឈប់ចោលការទាំងនោះទៅ |
ស្តេចអេសា និងស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែលតែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្តេចទាំងពីរ។
កាលស្តេចបាសា ជ្រាបពីដំណឹងនេះ គាត់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយមកនៅក្រុងធើសាវិញ។
ស្តេចបេនហាដាឌយល់ព្រមតាមសំណូមពររបស់ស្តេចអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-ម៉ែម និងក្រុងទាំងប៉ុន្មាន ព្រមទាំងកន្លែងផ្ទុកស្បៀង នៅស្រុកណែបថាលី។
ពេលនោះ ស្តេចអេសាបានកេណ្ឌជនជាតិយូដាទាំងមូល ឲ្យជញ្ជូនថ្ម និងឈើដែលស្តេចបាសាប្រើប្រាស់សម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ស្តេចយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា និងក្រុងមីសប៉ា។