លោកអហ៊ីសា ជាអ្នកទទួលខុសត្រូវលើរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។
២ របាក្សត្រ 10:18 - អាល់គីតាប ស្តេចរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់គាត់។ ស្តេចរេហូបោមឡើងរទេះស្ទើរតែមិនរួច ហើយស្តេចភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចរេហូបោមបានចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា បានគប់ដុំថ្មសម្លាប់លោកចោលទៅ។ ដូច្នេះ ស្តេចរេហូបោមបានប្រញាប់ប្រញាល់ឡើងរាជរថ រត់ទៅឯក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់លោក។ ព្រះបាទរេហូបោមឡើងរាជរថស្ទើរតែមិនរួច ហើយទ្រង់ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកស្តេចរេហូបោម ទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេចោលលោកនឹងថ្មសំឡាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់នឹងឡើងព្រះរាជរថ រត់ទៅឯក្រុងយេរូសាឡិម |
លោកអហ៊ីសា ជាអ្នកទទួលខុសត្រូវលើរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។
គាត់ចាត់ពួកគេឲ្យទៅធ្វើការនៅភ្នំលីបង់ តាមវេនចំនួនមួយម៉ឺននាក់ ក្នុងមួយខែ ក្រោមការត្រួតត្រារបស់លោកអដូនីរ៉ាម។ ពួកគេធ្វើការនៅភ្នំលីបង់មួយខែ ហើយវិលមកនៅផ្ទះវិញពីរខែ។
ស្តេចរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។
ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការីយ៉ា ហើយគេយកដុំថ្មគប់សម្លាប់គាត់ នៅក្នុងទីធ្លាដំណាក់របស់អុលឡោះតាអាឡា តាមបញ្ជារបស់ស្តេច។