សម្តេចរេហូបោមបានទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីតែងតាំងសម្តេចជាស្តេច។
២ របាក្សត្រ 10:10 - អាល់គីតាប មន្ត្រីជំនិតដែលធ្លាប់នៅជាមួយស្តេចតាំងពីកុមារមកជម្រាបស្តេចថា៖ «សូមស្តេចប្រាប់ប្រជាជនដែលមកសុំឲ្យស្តេចសំរាលនឹមឪពុករបស់ស្តេចនោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃរបស់ឪពុកយើងទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកក្មេងៗដែលស្រករនឹងទ្រង់ គេទូលថា៖ «ឯប្រជារាស្ត្រនេះដែលមកទូលសូមទ្រង់ថា "បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង" ទ្រង់ត្រូវមានព្រះបន្ទូលឆ្លើយទៅគេយ៉ាងនេះវិញថា "កូនដៃយើងនឹងបានធំជាងភ្លៅរបស់បិតាយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មន្ត្រីជំនិតដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក ទូលស្ដេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃ របស់បិតាយើងទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកក្មេងៗដែលស្រករនឹងទ្រង់ គេទូលថា ឯពួករាស្ត្រនេះដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានបន្ទូលឆ្លើយនឹងគេយ៉ាងនេះវិញថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង |
សម្តេចរេហូបោមបានទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីតែងតាំងសម្តេចជាស្តេច។
ឪពុករបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ ឪពុកយើងប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងយើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី”»។
ស្តេចមានប្រសាសន៍ទៅពួកគេថា៖ «ប្រជាជនសុំឲ្យយើងសំរាលនឹម ដែលឪពុករបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ណា? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយនឹងប្រជាជននេះយ៉ាងដូចម្តេច?»។
អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសំដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។
មនុស្សឆ្លាតរមែងគិតមុននឹងគូរ រីឯមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួន។
មនុស្សមានប្រាជ្ញាតែងតែខ្លាច និងចៀសវាងប្រព្រឹត្តអំពើអាក្រក់ រីឯមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ ព្រោះទុកចិត្តលើខ្លួនឯង។
អ្នកមានចិត្តលោភលន់រមែងបង្កជំលោះ រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡា តែងតែបានចំរើនឡើង។
អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។