«អស់លោកមានបុត្រារបស់ស្តេច ព្រមទាំងរទេះចំបាំងទ័ពសេះ ទីក្រុងដ៏រឹងមាំ និងគ្រឿងសស្ត្រាវុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ
២ ពង្សាវតារក្សត្រ 5:6 - អាល់គីតាប លោកយកសំបុត្ររបស់ស្តេចស្រុកស៊ីរីជូនស្តេចអ៊ីស្រអែល សំបុត្រនោះមានសេចក្តីដូចតទៅ៖ «សូមស្តេចជ្រាបថា អ្នកដែលនាំសំបុត្រនេះមកជូន គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ខ្ញុំ សូមស្តេចមេត្តាជួយព្យាបាលគាត់ ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា៖ «កាលណាទ្រង់ទទួលសំបុត្រនេះ សូមជ្រាបថា ទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់ជាពីរោគឃ្លង់ផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកសំបុត្ររបស់ស្ដេចស្រុកស៊ីរីថ្វាយស្ដេចអ៊ីស្រាអែល សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «សូមព្រះករុណាជ្រាបថា អ្នកដែលនាំសំបុត្រនេះមកថ្វាយ គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ទូលបង្គំ សូមព្រះករុណាមេត្តាជួយព្យាបាលលោក ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើលទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់ |
«អស់លោកមានបុត្រារបស់ស្តេច ព្រមទាំងរទេះចំបាំងទ័ពសេះ ទីក្រុងដ៏រឹងមាំ និងគ្រឿងសស្ត្រាវុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ
ស្តេចប្រាប់ថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅជូនស្តេចស្រុកអ៊ីស្រអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
កាលស្តេចស្រុកអ៊ីស្រអែលអានសំបុត្រនេះចប់ គាត់ហែកអាវ ហើយសួរថា៖ «តើយើងនេះជាអុលឡោះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្តេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្តេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។