នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើចៅហ្វាយអាចទៅជួបណាពីនៅក្រុងសាម៉ារី គាត់មុខជាជួយចៅហ្វាយឲ្យបានជាសះស្បើយពីរោគឃ្លង់ពុំខាន!»។
២ ពង្សាវតារក្សត្រ 5:4 - អាល់គីតាប លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រអែលនោះទៅជម្រាបស្តេចស្រុកស៊ីរី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាម៉ាន់បានចូលទៅក្នុង ហើយជម្រាបចៅហ្វាយរបស់គាត់ ពីអ្វីដែលក្មេងស្រីមកពីស្រុកអ៊ីស្រាអែលបាននិយាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រាអែលនោះទៅទូលស្ដេចស្រុកស៊ីរី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ |
នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើចៅហ្វាយអាចទៅជួបណាពីនៅក្រុងសាម៉ារី គាត់មុខជាជួយចៅហ្វាយឲ្យបានជាសះស្បើយពីរោគឃ្លង់ពុំខាន!»។
ស្តេចប្រាប់ថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅជូនស្តេចស្រុកអ៊ីស្រអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
អ៊ីសាមិនយល់ព្រមទេ ផ្ទុយទៅវិញ អ៊ីសាប្រាប់ថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះជាអម្ចាស់បានប្រោសដល់អ្នកដោយចិត្តអាណិតអាសូរ»។