ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។
២ ពង្សាវតារក្សត្រ 4:32 - អាល់គីតាប កាលអេលីយ៉ាសាក់ចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអេលីសេបានចូលទៅក្នុងផ្ទះ គាត់បានឃើញកូននោះស្លាប់នៅលើគ្រែរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអេលីសេចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអេលីសេបានចូលទៅក្នុងផ្ទះ ក៏ឃើញកូននោះស្លាប់នៅលើដំណេករបស់លោក |
ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។
នាងបីកូនឡើង ទៅក្នុងបន្ទប់អេលីយ៉ាសាក់ នាងផ្តេកកូននៅលើគ្រែរបស់គាត់ រួចបិទទ្វារបន្ទប់។ នាងរត់ទៅតាមប្ដីនៅឯស្រែ
កេហាស៊ីទៅដល់មុនគេ គាត់យកដំបងទៅដាក់លើមុខក្មេងនោះ ប៉ុន្តែ ពុំមានឮសូរសំឡេង ឬមានចលនាអ្វីឡើយ។ កេហាស៊ីវិលមកជួបអេលីយ៉ាសាក់ជម្រាបថា៖ «ក្មេងនោះពុំភ្ញាក់ទេ»។
អេលីយ៉ាសាក់ចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ គាត់នៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូរអាអង្វរអុលឡោះតាអាឡា។