អុលឡោះតាអាឡាបានប្រោសប្រណីសារ៉ា ស្របតាមសេចក្តីដែលទ្រង់មានបន្ទូលទុក គឺប្រព្រឹត្តចំពោះគាត់ ស្របតាមបន្ទូលរបស់ទ្រង់។
២ ពង្សាវតារក្សត្រ 4:17 - អាល់គីតាប ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ក្នុងខែដដែលនោះ ដូចអេលីយ៉ាសាក់ប្រាប់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីនោះក៏មានទម្ងន់ ហើយនាងសម្រាលបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ដូចពាក្យដែលអេលីសេបានប្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ ក្នុងខែដដែលនោះ ដូចលោកអេលីសេប្រាប់នាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្ត្រីនោះក៏មានទំងន់ ហើយដល់កំណត់ឆ្នាំក្រោយ នាងសំរាលបានកូនប្រុស១ ដូចពាក្យដែលអេលីសេបានប្រាប់ |
អុលឡោះតាអាឡាបានប្រោសប្រណីសារ៉ា ស្របតាមសេចក្តីដែលទ្រង់មានបន្ទូលទុក គឺប្រព្រឹត្តចំពោះគាត់ ស្របតាមបន្ទូលរបស់ទ្រង់។
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងមានកូនប្រុសពនៅក្នុងដៃ»។ នាងឆ្លើយថា៖ «ទេ លោកម្ចាស់ ជាអ្នកជំនិតរបស់អុលឡោះសូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
កូនប្រុសនោះ មានវ័យចំរើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយបិតា ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។
ទ្រង់ប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ ចូរសរសើរតម្កើងអុលឡោះ!
ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ដ្រីអារទៀតផងក៏ដោយ
ដោយសារជំនឿ សាទីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើអុលឡោះសន្យាយ៉ាងណា ទ្រង់មុខជាធ្វើតាមយ៉ាងនោះដែរ។