ពេលស្តេចសេដេគាឡើងសោយរាជ្យ គាត់មានវ័យម្ភៃមួយឆ្នាំ។ ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម ម្តាយរបស់ស្តេចមានឈ្មោះថាហាមូថាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលីបណា។
២ ពង្សាវតារក្សត្រ 23:31 - អាល់គីតាប កាលស្តេចអាហាសឡើងសោយរាជ្យ គាត់មានអាយុម្ភៃបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ម្តាយរបស់គាត់មានឈ្មោះថាហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទយ៉ូអាហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃបីឆ្នាំហើយ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែ។ មាតាព្រះនាមថា ហាមូថាល បុត្រីយេរេមី ជាអ្នកស្រុកលិបណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទអាហាសឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ព្រះមាតាព្រះនាមជា ហាមូថាលបុត្រីយេរេមី ជាអ្នកស្រុកលីបណា |
ពេលស្តេចសេដេគាឡើងសោយរាជ្យ គាត់មានវ័យម្ភៃមួយឆ្នាំ។ ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម ម្តាយរបស់ស្តេចមានឈ្មោះថាហាមូថាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលីបណា។
រីឯបុត្ររបស់ស្តេចយ៉ូសៀស គឺយ៉ូហាណានជាកូនច្បង យេហូយ៉ាគីមជាកូនទីពីរ សេដេគាជាកូនទីបី និងសាលូមជាកូនទីបួន។
ប្រជាជនយូដានាំគ្នាតែងតាំងស្តេចយ៉ូអាហាស់ ជាបុត្ររបស់ស្តេចយ៉ូសៀសឲ្យឡើងស្នងរាជ្យឪពុក នៅក្រុងយេរូសាឡឹម។
អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីស្ដេចសាលូម ជាបុត្ររបស់ស្ដេចយ៉ូសៀស ដែលស្នងរាជ្យបិតានៅស្រុកយូដា ហើយដែលចាកចេញពីទីនេះទៅថា គាត់នឹងមិនវិលត្រឡប់មកវិញទេ
ពេលស្តេចសេដេគាឡើងសោយរាជ្យ គាត់មានអាយុម្ភៃមួយឆ្នាំ គាត់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់យេរេមា ដែលជាអ្នកស្រុកលីបណា។