គាត់លើកសាកសពអ្នកនាំសាររបស់អុលឡោះដាក់លើខ្នងលានាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។
២ ពង្សាវតារក្សត្រ 23:18 - អាល់គីតាប ស្តេចមានប្រសាសន៍ថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ឆ្អឹងរបស់គាត់ឡើយ»។ ដូច្នេះ គេមិនគាស់យកឆ្អឹងរបស់គាត់ ព្រមទាំងឆ្អឹងរបស់ណាពីដែលមកពីស្រុកសាម៉ារីទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់មានរាជឱង្ការថា៖ «ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ» ដូច្នេះ គេក៏ទុកឆ្អឹងគាត់ ព្រមទាំងឆ្អឹងរបស់ហោរាដែលមកពីសាម៉ារីនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ ដូច្នេះ គេក៏ទុកឆ្អឹងគាត់នៅ ព្រមទាំងឆ្អឹងនៃហោរា ដែលមកពីសាម៉ារីនោះដែរ |
គាត់លើកសាកសពអ្នកនាំសាររបស់អុលឡោះដាក់លើខ្នងលានាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។
ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្តាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកនាំសាររបស់អុលឡោះ។ ត្រូវតម្កល់ឆ្អឹងពុកនៅទន្ទឹមនឹងឆ្អឹងរបស់គាត់ផង