«ម៉ាណាសេជាស្តេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរីកាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។
២ ពង្សាវតារក្សត្រ 21:21 - អាល់គីតាប ស្តេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបម្រើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បានដើរតាមអស់ទាំងផ្លូវរបស់បិតា ព្រមទាំងគោរពប្រតិបត្តិ ហើយថ្វាយបង្គំអស់ទាំងរូបព្រះរបស់បិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបម្រើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដើរតាមអស់ទាំងផ្លូវរបស់ព្រះបិតា ព្រមទាំងគោរពប្រតិបត្តិ ហើយថ្វាយបង្គំ ដល់អស់ទាំងរូបព្រះរបស់ព្រះបិតា |
«ម៉ាណាសេជាស្តេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរីកាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដូចស្តេចម៉ាណាសេជាបិតា។
ស្តេចបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់របស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់អុលឡោះតាអាឡាឡើយ។
ស្តេចរំលំអាសនៈទាំងប៉ុន្មានដែលស្តេចអហាស់ និងស្តេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្តេចក៏រំលំអាសនៈទាំងប៉ុន្មានដែលស្តេចម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃដំណាក់របស់អុលឡោះតាអាឡា។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្តេចយកកំទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។
ស្តេចយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីមសម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្តីទាំងប៉ុន្មានចែងទុកក្នុងគីតាប ដែលអ៊ីមុាំហ៊ីលគីយ៉ា បានរកឃើញ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡាដូចបិតា ឥតចន្លោះត្រង់ណាឡើយ។