ប៉ុន្តែ គាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបាននាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
២ ពង្សាវតារក្សត្រ 13:11 - អាល់គីតាប ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដោយពុំបានងាកចេញពីអំពើបាបដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះទេ គឺស្តេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានបោះបង់អស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់នៅតែប្រព្រឹត្តតាមអំពើទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះទេ គឺស្ដេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែងប្រព្រឹត្ត តាមអស់ទាំងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់បានប្រព្រឹត្តតាមអំពើទាំងនោះវិញ |
ប៉ុន្តែ គាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបាននាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
នៅឆ្នាំទីសាមសិបប្រាំពីរ នៃរជ្ជកាលស្តេចយ៉ូអាស ជាស្តេចស្រុកយូដា ស្តេចយ៉ូអាសជាបុត្ររបស់ស្តេចយ៉ូអាហាសបានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី ស្តេចសោយរាជ្យបានដប់ប្រាំមួយឆ្នាំ។
រីឯកិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្តេច និងសង្គ្រាមជាមួយស្តេចអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា គឺគាត់ប្រព្រឹត្តអំពើបាបដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្តេចមិនងាកចេញពីផ្លូវនោះទេ។
ប៉ុន្តែ ពួកគេពុំបានងាកចេញពីអំពើបាប ដែលរាជវង្សរបស់ស្តេចយេរ៉ូបោមនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។ ពួកគេនៅតែប្រព្រឹត្តអំពើបាបនោះតទៅទៀត គឺសូម្បីតែបង្គោលរបស់ព្រះអាសេរ៉ា ក៏មាននៅក្នុងក្រុងសាម៉ារីដែរ។
ប៉ុន្តែ ស្តេចមិនបានលះបង់អំពើបាបចោលទេ គឺស្តេចប្រព្រឹត្តអំពើបាបដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។