២ ពង្សាវតារក្សត្រ 10:20 - អាល់គីតាប លោកយេហ៊ូវបញ្ជាឲ្យគេរៀបចំអង្គប្រជុំដ៏សក្ការៈមួយ ជូនព្រះបាល។ គេក៏ប្រកាសដំណឹងនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃមួយ ទុកជាថ្ងៃបុណ្យយ៉ាងឱឡារិកថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេហ៊ូវបញ្ជាឲ្យគេរៀបចំអង្គប្រជុំដ៏សក្ការៈមួយ ថ្វាយព្រះបាល។ គេក៏ប្រកាសដំណឹងនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃ១ ទុកជាថ្ងៃបុណ្យមុតមាំថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ |
ហារូនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។
ឃើញដូច្នេះ ហារូនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយជូនអុលឡោះតាអាឡា»។
ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។ ចូរប្រមូលពួកអះលីជំអះ និងប្រជាជន នៅក្នុងស្រុកទាំងមូល ឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយស្រែកទូរអាសូមទ្រង់ជួយទៅ!
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក!