ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 11:16 - អាល់គីតាប

ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា កុំ​ឲ្យ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​ឲ្យ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​ខ្លួន​បន្ដិច​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​សូម​និយាយ​ម្ដងទៀត​ថា កុំឲ្យអ្នកណា​ចាត់ទុក​ខ្ញុំ​ថា​ជា​មនុស្ស​ល្ងង់​ឡើយ​! ប៉ុន្តែ​បើ​ដូច្នោះមែន យ៉ាងហោចណាស់​ក៏​សូម​ទទួល​ខ្ញុំ​ដូចជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​ខ្ញុំ​បាន​អួតខ្លួន​បន្តិច​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា​ កុំ​ឲ្យ​អ្នកណា​ម្នាក់​គិត​ថា​ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ឡើយ​ ប៉ុន្ដែ​បើ​ដូច្នោះមែន​ ចូរ​ទទួល​ខ្ញុំ​ដូចជា​មនុស្ស​ល្ងង់​ចុះ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​បន្ដិច​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​សូម​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​ម្នាក់​យល់​ថា​ខ្ញុំ​ឆ្កួត​នោះ​ឡើយ តែ​បើ​អ្នក​រាល់​គ្នា​យល់​ថា​ខ្ញុំ​ឆ្កួត នោះ​ចូរ​ទទួល​ខ្ញុំ​ទុក​ដូច​ជា​មនុស្ស​ឆ្កួត​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា កុំ​ឲ្យ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​ឲ្យ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​ខ្លួន​បន្តិច​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​រាប់​ខ្ញុំ​ទុក​ដូច​ជា​ល្ងង់​ខ្លៅ​ឡើយ តែ​បើ​រាប់​ទុក​ជា​ល្ងង់​ខ្លៅ​មែន នោះ​ត្រូវ​ទទួល​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច

សូមមើលជំពូក



២ កូរិនថូស 11:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បង​ប្អូន​អត់‌អោន​ឲ្យ​ខ្ញុំ​ផង ពេល​នេះ ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​សូម​អត់‌អោន​ឲ្យ​ខ្ញុំ​ផង!


បង​ប្អូន​ជា​មនុស្ស​ដឹង​ខុស​ត្រូវ តែ​បង​ប្អូន​ចេះ​ទ្រាំ‌ទ្រ​នឹង​មនុស្ស​លេលា​បាន


តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ដ​ឃើញ និង​សំដែង​ឲ្យ​ខ្ញុំ​ដឹង។


ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង​ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង​ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំ​ទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។


ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្ដែ ខ្ញុំ​សុខ​ចិត្ដ​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។


ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​វង្វេង​ស្មារតី នោះ​យើង​វង្វេង​ស្មារតី​ព្រោះ​តែ​អុលឡោះ ហើយ​ប្រសិន​បើ​គេ​ថា​យើង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ នោះ​យើង​ដឹង​ខុស​ត្រូវ​ព្រោះ​តែ​បង​ប្អូន