ដោយពោលថាៈ “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកណាពីឡើយ”។
២ កូរិនថូស 1:7 - អាល់គីតាប ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីសង្ឃឹមរបស់យើងចំពោះអ្នករាល់គ្នា មិនរង្គើឡើយ ដោយយើងដឹងហើយថា ដូចដែលអ្នករាល់គ្នាមានចំណែកក្នុងទុក្ខលំបាកជាមួយយើងយ៉ាងណា អ្នករាល់គ្នាក៏មានចំណែកក្នុងការកម្សាន្តចិត្តជាមួយយើងយ៉ាងនោះដែរ។ Khmer Christian Bible ហើយយើងមានសេចក្ដីសង្ឃឹមមុតមាំចំពោះអ្នករាល់គ្នា ដោយដឹងថា អ្នករាល់គ្នាជាអ្នករួមចំណែកក្នុងការរងទុក្ខជាយ៉ាងណា អ្នករាល់គ្នាក៏រួមចំណែកក្នុងការកម្សាន្ដចិត្ដជាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងសង្ឃឹមដល់អ្នករាល់គ្នាយ៉ាងមុតមាំ ដោយដឹងថា អ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាកជាមួយយើងយ៉ាងណា នោះអ្នករាល់គ្នាក៏នឹងរួមចំណែកក្នុងការកម្សាន្តចិត្តជាមួយយើងយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយដឹងថា អ្នករាល់គ្នានឹងបានចំណែកក្នុងសេចក្ដីកំសាន្តចិត្ត ដូចជាបានចំណែកក្នុងការទុក្ខលំបាកនោះដែរ |
ដោយពោលថាៈ “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួកណាពីឡើយ”។
គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ អុលឡោះស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ៊ីព្លេសល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្ដែ នៅពេលបងប្អូនជួបការល្បួង ទ្រង់នឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។
ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើឲ្យបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើឲ្យយើងខ្ពស់មុខនៅថ្ងៃអ៊ីសាជាអម្ចាស់នៃយើងត្រឡប់មកវិញនោះដែរ។
ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈ ដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែងនិយាយដើមគ្នា បរិហាកេរ្ដិ៍គ្នា អួតបំប៉ាង ខ្វះសណ្ដាប់ធ្នាប់។
ក៏ខ្ញុំសប្បាយចិត្ដនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្ដនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្ដគំនិត ដ្បិតបងប្អូនព្រួយចិត្ដដូច្នេះ ស្របតាមអុលឡោះ។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។
ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយអ៊ីសា។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់គាត់ គាត់ក៏នឹងបដិសេធមិនទទួលស្គាល់ យើងវិញដែរ។
អ្នកបានឃើញគេបៀតបៀនខ្ញុំ និងឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្ដែ អ៊ីសាជាអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតទាំងអស់។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលអុលឡោះបានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលទ្រង់បានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ទ្រង់។
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលគនរ និងព្យាយាមរួមជាមួយបងប្អូន ក្នុងអ៊ីសាដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែបន្ទូលរបស់អុលឡោះ និងសក្ខីភាពរបស់អ៊ីសា។