ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 9:26 - អាល់គីតាប

លោក​សូល និង​អ្នក​បម្រើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ​សាំយូ‌អែល​និយាយ​ទៅ​កាន់​លោក​សូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀប‌ចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​អ្នក!»។ កាល​លោក​សូល​រៀប‌ចំ​ខ្លួន​រួច​ហើយ អ្នក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង លោក​សាំយូ‌អែល​ហៅ​លោក​សូល​នៅ​លើ​ដំបូល​ផ្ទះ​ថា៖ «ក្រោក​ឡើង ដើម្បីឲ្យ​ខ្ញុំ​បានជូន​ដំណើរ​អ្នក​ទៅ» ដូច្នេះ លោក​សូល​ក៏​ក្រោក​ឡើង ហើយ​លោកសាំយូ‌អែល​ក៏​ចេញ​ទៅ​ក្រៅ​ទាំង​ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​សូល និង​អ្នក​បម្រើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀបចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​លោក!»។ កាល​លោក​សូល​រៀបចំ​ខ្លួន​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង លុះ​ដល់​ថ្ងៃ​រះ នោះ​សាំយូ‌អែល​ហៅ​សូល​ទៅ​លើ​ដំបូល​ផ្ទះ​ប្រាប់​ថា នែ ខ្ញុំ​ឲ្យ​អ្នក​អញ្ជើញ​ទៅ​ហើយ នោះ​សូល​ក្រោក​ឡើង ហើយ​គាត់នឹង​សាំយូ‌អែល​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ទាំង​២​នាក់

សូមមើលជំពូក



១ សាំ‌យូ‌អែល 9:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡូត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសារ​ប្រុសៗ ដែល​បាន​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិតអុលឡោះ‌តាអាឡា​នឹង​រំលាយ​ទី​ក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសារ​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។


ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ទៅ​បាន​បន្តិច យូសុះ​និយាយ​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​គាត់​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​ឲ្យ​ទាន់ រួច​សួរ​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ?


ក្រោក​ឡើង ជម្រះ​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: អ៊ីស្រ‌អែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​ត​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។


គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង​យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ!។ បុរស​នោះ​ក៏​លើក​សាក‌សព​នាង​ដាក់​លើ​ខ្នង​លា ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។


បន្ទាប់​មក អ្នក​ទាំង​ពីរ​ចុះ​ពី​កន្លែង​សក្ការៈ​មក​កាន់​ភូមិ​វិញ ហើយ​សាំយូ‌អែល​សំណេះ​សំណាល​ជា​មួយ​លោក​សូល​នៅ​ខាង​លើ​ផ្ទះ។


កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ សាំយូ‌អែល​និយាយ​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​អ្នក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​សាំយូ‌អែល​និយាយ​ទៀត​ថា៖ «ឥឡូវ​នេះ សូម​អ្នក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​អ្នក​ឲ្យ​ដឹង​ពី​បន្ទូល​របស់​អុលឡោះ»។