ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 9:24 - អាល់គីតាប

អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សូល។ សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បំរុង​ទុក​ជូន​អ្នក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ឲ្យ​អ្នក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សម្រាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សូល​បរិភោគ​ជា​មួយ​សាំយូ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អ្នក​ចម្អិន​ក៏​យក​ស្មា និង​សាច់​ដែល​នៅ​ជាប់​នោះ មក​ជូន​លោក​សូល រួច​សាំយូ‌អែល​ប្រាប់​ថា៖ «មើល៍! នេះ​ជា​របស់​ដែល​បាន​បម្រុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពិសា​ចុះ ដ្បិត​បាន​បម្រុង​ទុក​ដល់​ពេល​កំណត់​សម្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​បរិ‌ភោគ​រួម​ជា‌មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ»។ ដូច្នេះ លោក​សូល​ក៏​បរិ‌ភោគ​ជា‌មួយ​លោក​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សូល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បម្រុង​ទុក​ជូន​លោក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​លោក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ជូន​លោក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សម្រាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សូល​បរិភោគ​ជា​មួយ​លោក​សាំយូ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះអ្នក​ធ្វើ​បាយ ក៏​យក​ស្មា នឹង​សាច់​ដែល​នៅ​ជាប់​នោះ មក​ដាក់​នៅ​មុខ​សូល រួច​សាំយូ‌អែល​ប្រាប់​ថា មើល នេះ​ជា​របស់​ដែល​បាន​បំរុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពីសា​ចុះ ដ្បិត​បាន​បំរុង​ទុក​ដល់​ពេល​កំណត់​សំរាប់​អ្នក ចាប់​តាំង​ពី​ខ្ញុំ​បាន​អញ្ជើញ​ពួក​ជន​មក ដូច្នេះ សូល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 9:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចៀម​ទី​ពីរ​នេះ ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ជា​មួយ​ភ្លៅ​ស្តាំ​ខាង​ក្រោយ


ត្រូវ​ប្រកាស​ថា សាច់​ទ្រូង និង​ភ្លៅ​ចៀម​ដែល​គេ​យក​ពី​ចៀម ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​ហារូន និង​កូន​របស់​គាត់ ហើយ​ដែល​គេ​បាន​លើក​ជូនអុលឡោះ‌តាអាឡា​នោះ ជា​សាច់​ហាឡាល់។


បន្ទាប់​មក ចូរ​ដាក់​សាច់​ទៅ​ក្នុង​ថ្លាង គឺ​សាច់​ល្អៗ សាច់​ភ្លៅ សាច់​ស្មា រួច​ដាក់​ឆ្អឹង​ល្អៗ​បំពេញ​ថ្លាង​នោះ​ដែរ។


រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ជូន​ជា​ជំនូន និង​សាច់​ភ្លៅស្តាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។


លោក​សាំយូ‌អែល​និយាយ​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។