ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 4:14 - អាល់គីតាប

កាល​ឮ​ប្រជា‌ជន​ស្រែក​យំ​ដូច្នេះ លោក​អេលី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំរែក​អឺង​កង​យ៉ាង​នេះ?»។ បុរស​នោះ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ជម្រាប​ដំណឹង​ដល់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​អេលី​បាន​ឮ​សូរ​សម្រែក​នោះ​ហើយ គាត់​សួរ​ថា៖ «តើ​សូរ​អឺង‌កង​នេះ​ជា​អ្វី?» អ្នក​នោះ​ក៏​ចូល​ជា​ប្រញាប់​ទៅ​ជម្រាប​ដល់​លោកអេលី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ឮ​ប្រជា‌ជន​ស្រែក​យំ​ដូច្នេះ លោក​អេលី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សម្រែក​អឺង‌កង​យ៉ាង​នេះ?»។ បុរស​នោះ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ជម្រាប​ដំណឹង​ដល់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អេលី ក៏​ឮ​សូរ‌សព្ទ​សំរែក​នោះ ហើយ​សួរ​ថា តើ​សូរ‌សព្ទ​អឺង‌កង​ដែល​ឮ​មក​នេះ ដោយ​ហេតុ​អ្វី ដូច្នេះអ្នក​នោះ​ក៏​ចូល​មក​ជា​ប្រញាប់​ជំរាប​ដល់​អេលី

សូមមើលជំពូក



១ សាំ‌យូ‌អែល 4:14
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​ក្រុង​អារ៉ូ‌អ៊ើរ​អើយ ចូរ​ទៅ​ឈរ​នៅ​តាម​ផ្លូវ ហើយ​ចាំ​ឃ្លាំ​មើល​ទៅ ចូរ​សាក​សួរ​អ្នក​ដែល​រត់​រួច​ខ្លួន​ថា តើ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង?


កាល​បុរស​នោះ​មក​ដល់ លោក​អេលី​កំពុង​តែ​អង្គុយ​លើ​កៅ​អី រង់​ចាំ​នៅ​មាត់​ផ្លូវ ចិត្ត​របស់​គាត់​អន្ទះ​សា ដោយ​នឹក​បារម្ភ​អំពី​ហិប​នៃ​អុលឡោះ។ បុរស​នោះ​ចូល​មក​ក្នុង​ទី‌ក្រុង រួច​ប្រកាស​ដំណឹង​ដល់​ប្រជា‌ជន។ អ្នក​ក្រុង​ទាំង​មូល​នាំ​គ្នា​ស្រែក​យំ​យ៉ាង​ខ្លោច​ផ្សា។


នៅ​គ្រា​នោះ លោក​អេលី​មាន​អាយុ​កៅ​សិប​ប្រាំ​បី​ឆ្នាំ​ហើយ ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​លែង​ឃើញ។