គាត់យកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំឡូតជាបងប្អូនរបស់គាត់ ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
១ សាំយូអែល 30:18 - អាល់គីតាប ទតរំដោះអ្វីៗទាំងប៉ុន្មាន ដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយគាត់ក៏រំដោះភរិយាទាំងពីររបស់គាត់មកវិញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌចាប់បានរបស់ទាំងអស់ ដែលសាសន៍អាម៉ាឡេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំងពីរមកវិញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌរំដោះអ្វីៗទាំងប៉ុន្មាន ដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយលោកក៏រំដោះភរិយាទាំងពីររបស់លោកមកវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌចាប់យកបានរបស់ទាំងអស់ ដែលសាសន៍អាម៉ាលេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំង២មកវិញដែរ |
គាត់យកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំឡូតជាបងប្អូនរបស់គាត់ ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
ពួកគេក៏នាំទាហានទាំងអស់ដែលនៅជាមួយ ចេញទៅតាមវាយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ពួកគេតាមគាត់ទាន់នៅបឹងគីបៀន។
ជម្រាបគាត់ថា៖ «យើងខ្ញុំបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។
ទតសួរអុលឡោះតាអាឡាថា៖ «ប្រសិនបើខ្ញុំដេញតាមពួកចោរនោះ តើខ្ញុំតាមទាន់ឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។