បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
១ សាំយូអែល 26:25 - អាល់គីតាប ស្តេចសូលនិយាយទៅកាន់ទតថា៖ «ទតកូនអើយ សូមអុលឡោះប្រទានពរដល់កូន! អ្វីៗទាំងប៉ុន្មានដែលកូនធ្វើ មុខជាបានសម្រេចពុំខាន!»។ ទតក៏បន្តដំណើរទៅមុខទៀត រីឯស្តេចសូល ក៏វិលទៅកាន់ម៉ាស្ទិទវិញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលមានរាជឱង្ការថា៖ «ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជម្នះផង» រួចដាវីឌក៏ចេញបាត់ទៅ ហើយស្តេចសូលបានវិលត្រឡប់ទៅកន្លែងរបស់ទ្រង់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «ដាវីឌកូនអើយ សូមព្រះជាម្ចាស់ប្រទានពរដល់កូន! អ្វីៗទាំងប៉ុន្មានដែលកូនធ្វើ មុខជាបានសម្រេចពុំខាន!»។ លោកដាវីឌក៏បន្តដំណើរទៅមុខទៀត រីឯព្រះបាទសូលក៏វិលទៅកាន់ដំណាក់វិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូលមានបន្ទូលថា ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជំនះផង រួចដាវីឌក៏ចេញបាត់ទៅ ហើយសូលទ្រង់ត្រឡប់វិលទៅឯកន្លែងរបស់ទ្រង់វិញ។ |
បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេលនៅក្នុងផ្ទៃម្ដាយ យ៉ាកកូបបានតោងកែងជើងបងរបស់ខ្លួន លុះដល់ពេលធំពេញវ័យ គាត់បានតស៊ូជាមួយអុលឡោះ។
តើនរណាអាចបំបែកយើងចេញពីចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀសបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់?
ក៏ប៉ុន្ដែ ក្នុងការទាំងនោះ យើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀត ដោយអុលឡោះជាអម្ចាស់ដែលបានស្រឡាញ់យើង។
ធម្មតាកាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឲ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀត ដោយស្រួលៗទេ។ សូមអុលឡោះតាអាឡាប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើឪពុកនៅថ្ងៃនេះ។
ឪពុកក៏ដឹងច្បាស់ថា ថ្ងៃមួយកូននឹងឡើងគ្រងរាជ្យ ហើយរាជាណាចក្រអ៊ីស្រអែលនឹងបានស្ថិតស្ថេរ ក្រោមការគ្រប់គ្រងរបស់កូន។
ទតក៏ស្បថជូនស្តេច។ បន្ទាប់មក ស្តេចសូលវិលទៅកាន់ម៉ាស្ទិទវិញ ចំណែកឯទត និងអស់អ្នកដែលនៅជាមួយគាត់ ក៏វិលទៅកន្លែងលាក់ខ្លួនវិញដែរ។