១ សាំយូអែល 25:11 - អាល់គីតាប តើគួរឲ្យអញយកនំបុ័ង យកទឹក និងសាច់ដែលអញបានបំរុងទុកសម្រាប់ពួកអ្នកកាត់រោមចៀម ទៅឲ្យមនុស្សដែលអញមិនដឹងថា មកពីណាផងនោះឬ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើខ្ញុំត្រូវយកនំបុ័ងរបស់ខ្ញុំ ទាំងទឹក និងសាច់ដែលបានសម្លាប់ សម្រាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្សដែលខ្ញុំមិនដឹងជាមកពីណាផងឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើគួរឲ្យអញយកនំប៉័ង យកទឹក និងសាច់ ដែលអញបានបម្រុងទុកសម្រាប់ពួកអ្នកកាត់រោមចៀម ទៅឲ្យមនុស្សដែលអញមិនដឹងថា មកពីណាផងនោះឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើត្រូវឲ្យអញយកនំបុ័ងរបស់អញ ព្រមទាំងទឹក នឹងសាច់ដែលអញបានសំឡាប់ សំរាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្ស ដែលអញមិនដឹងជាមកពីណាផងឬអី |
គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។
ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
បន្ទាប់មក លោកគេឌានទៅរកអ្នកក្រុងសិកូត ហើយមានប្រសាសន៍ថា៖ «នេះគឺសេបាស និងសាល់មូណា! អ្នករាល់គ្នាបាននិយាយមកខ្ញុំ ទាំងមើលងាយថា “តើអ្នកចាប់បានស្តេចសេបាស និងស្តេចសាល់មូណាហើយឬបានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់អ្នកដែលអស់កម្លាំងបរិភោគ?”»។
ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកគាត់វិញថា៖ «តើអ្នកចាប់បានស្តេចសេបាស និងស្តេចសាល់មូណាហើយឬបានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកបរិភោគ?»។
លោកគេឌានចេញពីទីនោះ ឡើងទៅក្រុងពេនួល ហើយសុំអាហារអ្នកក្រុងនោះ ដូចសុំអ្នកក្រុងសិកូតដែរ តែពួកគេឆ្លើយមកលោកវិញតាមរបៀបដដែល។
ដូចសុភាសិតពីព្រេងនាយចែងថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ ចំពោះខ្ញុំវិញ ខ្ញុំនឹងមិនសម្លាប់ស្តេចឡើយ។
បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែលដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។
ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលដែលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។