លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ទត ប៉ុន្តែ លោកមកមិនទាន់ពេលដែលទតបានកំណត់ទុក។
១ សាំយូអែល 20:35 - អាល់គីតាប ព្រឹកឡើងសម្តេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលគាត់បានណាត់ជាមួយទត។ សម្តេចនាំក្មេងម្នាក់ទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រឹកឡើង សម្ដេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលលោកបានណាត់ជាមួយលោកដាវីឌ។ សម្ដេចនាំក្មេងម្នាក់ទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង |
លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ទត ប៉ុន្តែ លោកមកមិនទាន់ពេលដែលទតបានកំណត់ទុក។
ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។
សម្តេចក្រោកចេញពីតុ ដោយខឹងយ៉ាងខ្លាំង ហើយមិនខ្ចីពិសាអាហារនៅថ្ងៃទីពីរ នៃពិធីបុណ្យដើមខែនោះឡើយ ព្រោះសម្តេចព្រួយបារម្ភអំពីទតដែលឪពុកបានជេរប្រមាថ។
សម្តេចប្រាប់វាថា៖ «ចូររត់ទៅរើសព្រួញដែលអញនឹងបាញ់ឥឡូវនេះ»។ ក្មេងនោះក៏រត់ទៅមុខ ហើយសម្តេចយ៉ូណាថានបាញ់ព្រួញរំលងឲ្យឆ្ងាយពីវា។