ទតសួរថា៖ «ប្រសិនបើឪពុករបស់បងឆ្លើយមកបងវិញទាំងខឹងនោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។
១ សាំយូអែល 20:11 - អាល់គីតាប សម្តេចយ៉ូណាថានពោលមកកាន់ទតថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូណាថានឆ្លើយតបថា៖ «ចូរយើងចេញទៅឯវាលសិន» នោះក៏នាំគ្នាចេញទៅទាំងពីរនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។ |
ទតសួរថា៖ «ប្រសិនបើឪពុករបស់បងឆ្លើយមកបងវិញទាំងខឹងនោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។
សម្តេចយ៉ូណាថានពោលមកកាន់ទតថា៖ «ខ្ញុំសូមសន្យាក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលចិត្តឪពុករបស់ខ្ញុំ។ ប្រសិនបើគាត់មានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេឲ្យនាំដំណឹងមកប្រាប់ប្អូនទេនោះ