គាត់មានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកអ៊ីមុាំស្ងោរសាច់ ដែលគេយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប។ គេក៏ចំអិនជំនូនម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។
១ សាំយូអែល 2:13 - អាល់គីតាប ទោះបីអ្នកទាំងនោះមានមុខងារជាអ៊ីមុាំក្តី គេប្រព្រឹត្តចំពោះប្រជាជន ដូចតទៅ: កាលណាមានគេយកគូរបានមកជូនអុលឡោះអ្នកបម្រើរបស់អ៊ីមុាំ ក៏ចូលមកចំពេលដែលគេចំអិនសាច់ ទាំងកាន់សមមុខបីមកជាមួយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេជាសង្ឃដែលទម្លាប់ប្រព្រឹត្តចំពោះប្រជាជនយ៉ាងដូច្នេះ គឺបើមានអ្នកណាថ្វាយយញ្ញបូជា នោះអ្នកបម្រើរបស់សង្ឃតែងយកសមមានធ្មេញបីមកកាន់នៅដៃ ក្នុងពេលដែលគេកំពុងស្ងោរសាច់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីអ្នកទាំងនោះមានមុខងារជាបូជាចារ្យក្ដី គេប្រព្រឹត្តចំពោះប្រជាជន ដូចតទៅ: កាលណាមានគេយកយញ្ញបូជាមកថ្វាយព្រះអម្ចាស់ អ្នកបម្រើរបស់បូជាចារ្យក៏ចូលមកចំពេលដែលគេចម្អិនសាច់ ទាំងកាន់សមមុខបីមកជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទំលាប់ដែលគេប្រព្រឹត្តចំពោះបណ្តាជន នោះគឺដូច្នេះ បើមានអ្នកណាថ្វាយយញ្ញបូជា នោះអ្នកបំរើរបស់សង្ឃតែងយកសមមានធ្មេញ៣មកកាន់នៅដៃ ក្នុងពេលដែលគេកំពុងស្ងោរសាច់ |
គាត់មានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកអ៊ីមុាំស្ងោរសាច់ ដែលគេយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប។ គេក៏ចំអិនជំនូនម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។
អ្នកបម្រើនោះយកសមចាក់សាច់ដែលគេស្ងោរ នៅក្នុងខ្ទះ ក្នុងឆ្នាំង ឬក្នុងថ្លាង ហើយសាច់ទាំងប៉ុន្មានដែលនៅជាប់នឹងសមនោះ អ៊ីមុាំប្រមូលយកទាំងអស់។ ពួកគេតែងតែប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រអែលទាំងអស់ ដែលមកធ្វើគូរបាននៅស៊ីឡូ។
លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ គាត់ឮគេនិយាយពីអំពើផ្សេងៗ ដែលកូនប្រុសទាំងពីររបស់គាត់បានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលទាំងមូល ជាពិសេស គាត់ឮថា កូនរបស់គាត់តែងតែដេកជាមួយស្រីៗ ដែលធ្វើការនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីគូរបាន និងជំនូនដែលយើងបង្គាប់ឲ្យប្រជាជនយកមកជូន នៅក្នុងម៉ាស្ទិទរបស់យើង? ហេតុអ្វីបានជាអ្នកលើកតម្កើងកូនរបស់អ្នកជាងយើង ដោយបណ្តោយឲ្យកូនយកចំណែកជំនូនល្អៗរបស់ជនជាតិអ៊ីស្រអែល ជាប្រជាជនរបស់យើង យកទៅបំប៉នខ្លួនឯងដូច្នេះ?”