ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 18:29 - អាល់គីតាប

ដូច្នេះ ស្តេច​ខ្លាច​ទត​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​គាត់​ជា​គូ​សត្រូវ​ចាប់​ពី​ពេល​នោះ​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​សូល​ខ្លាច​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង ក៏​ធ្វើ​ជា​សត្រូវ​នឹង​លោក​ចាប់​ពី​ពេល​នោះ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ស្ដេច​ខ្លាច​លោក​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​លោក​ជា​គូ​សត្រូវ ចាប់​ពី​ពេល​នោះ​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សូល​ទ្រង់​ខ្លាច​ដាវីឌ​រឹត‌តែ​ខ្លាំង​ឡើង​ទៀត ក៏​ធ្វើ​ជា​អ្នក​សត្រូវ​នឹង​លោក​ជា​ដរាប​ទៅ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 18:29
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


តាំង​ពី​ថ្ងៃ​នោះ​មក ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​សម្រេច​សម្លាប់​អ៊ីសា។


អ្នក​ជឿ​ថា​អុលឡោះ​មាន​តែ​មួយ​ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្ដែ ពួក​អ៊ីព្លេស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។


ស្តេច​សូល​ខ្លាច​ទត ព្រោះអុលឡោះ‌តាអាឡា​បាន​បោះ​បង់​ចោល​ស្តេច ហើយ​ទៅ​នៅ​ជា​មួយ​ទត។


ពេល​ឃើញ​ទត​មាន​ជ័យ​ជំនះ​ជា​ច្រើន​ដូច្នេះ ស្តេច​សូល​ខ្លាច​គាត់​ក្រៃ‌លែង។


ស្តេច​សូល​យល់​ឃើញ​ថា អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ទត ហើយ​ឃើញ​ថា​នាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​គាត់​ដែរ


ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ ទត​ទទួល​ជ័យ​ជំនះ ច្រើន​ជាង​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​ស្តេច​សូល ជា​ហេតុ​នាំ​ឲ្យ​គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។