ស្តេចទតក្រោកពីដី ងូតទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់អាវ រួចចូលដំណាក់របស់អុលឡោះតាអាឡា ដើម្បីថ្វាយបង្គំទ្រង់។ ពេលត្រឡប់មកវិញ គាត់បញ្ជាឲ្យគេរៀបចំម្ហូបអាហារ ហើយគាត់ក៏ពិសា។
១ សាំយូអែល 15:31 - អាល់គីតាប សាំយូអែលក៏សុខចិត្តវិលមកវិញ គាត់ដើរតាមពីក្រោយស្តេចសូល ហើយស្តេចសូលក្រាបថ្វាយបង្គំអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកសាំយូអែលបានវិលមកខាងស្ដេចសូលវិញ ហើយស្ដេចសូលក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលក៏សុខចិត្តវិលមកវិញ លោកដើរតាមពីក្រោយព្រះបាទសូល ហើយព្រះបាទសូលក្រាបថ្វាយបង្គំព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសាំយូអែលបានវិលមកខាងសូលវិញ ហើយសូលទ្រង់ក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។ |
ស្តេចទតក្រោកពីដី ងូតទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់អាវ រួចចូលដំណាក់របស់អុលឡោះតាអាឡា ដើម្បីថ្វាយបង្គំទ្រង់។ ពេលត្រឡប់មកវិញ គាត់បញ្ជាឲ្យគេរៀបចំម្ហូបអាហារ ហើយគាត់ក៏ពិសា។
សាំយូអែលឆ្លើយតបស្តេចសូលថា៖ «ខ្ញុំមិនវិលទៅជាមួយស្តេចវិញទេ ដ្បិតស្តេចបានបោះបង់ចោលបន្ទូលរបស់អុលឡោះតាអាឡា ទ្រង់ក៏បោះបង់ចោលស្តេច លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតដែរ។
ស្តេចសូលមានប្រសាសន៍ថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកអះលីជំអះនៃប្រជាជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រអែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់លោក»។
សាំយូអែលនិយាយថា៖ «ចូរនាំអកាក់ ជាស្តេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្តេចអកាក់ចូលមកជិតសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថាបានរួចពីស្លាប់»។